Monday, December 16, 2013
Friday, November 1, 2013
Thursday, July 25, 2013
Thursday, June 20, 2013
ទំព័រដំបូង
http://www.free-space.net
- ប្រវត្តិកុំព្យូទ័រ
- សេចក្តីផ្តើមarunlay61@yahoo.com
- ចាប់តាំងពីឆ្នាំ១៩៤៦នៅក្រោយសង្រ្គាមលោកទី២គេបានបង្កើតកុំព្យូទ័រជាលើកដំបូង ដោយ ប្រើអំពូល ចង្កៀងអគ្គិសនីស្វ័យប្រវត្តិតែប៉ុណ្ណោះ ហើយចំពោះកុំព្យូទ័រមួយ មានទំហំធំប៉ុន នឹងបន្ទប់មួយ។ ដោយហេតុនេះ ហើយ ទើបអ្នកវិទ្យាសាស្រ្តធ្វើកែឆ្នៃនូវប្រពន្ធ័កុំព្យូទ័រនេះ ឲ្យមានទំហំតូចជាងមុននិងអាចដាក់នៅលើតុបាន (Desktop) ឬដាក់តាមខ្លួនបាន (Laptop) នឹងតែមានសុវត្ថិភាពក្នុងការប្រើកម្មវិធីភាសារកំរិតខ្ពស់ (High level Language) ក្នុងនេះមាន ដូចជា Basic Fortran Cobol…ទាំងនេះហើយជា Computer Language Program ដែលមាន តូនាទីសម្រាប់បកប្រែភាសារនៅក្នុងភាសារបស់កុំព្យូទ័រ។ មកដល់បច្ចុប្បន្ននេះ បច្ចេកវិទ្យា កុំព្យូទ័របានឆ្លងកាត់អស់៤ជំនាន់រូចមកហើយ។
- ១.តើអ្វីទៅជាកុំព្យូទ័រ?
- ពាក្យថា Computer មកពីពាក្យថា Compute ដែលមានន័យថាគណនា Calculate ដូចនេះម៉ាស៊ីន Computer ជាឧបករណ៍មួយសម្រាប់គណនា ។ ក្រោយមកដោយមានការ អភិវឌ្ឍន៍និងឆ្នៃប្រឌិត Computer អាចជួយធ្វើការមនុស្សបានយ៉ាងច្រើន។ សរុបសេចក្តីមក ពាក្យថា Computer នេះមានន័យថា គឺជាម៉ាស៊ីនអេ ឡិចត្រូនិចដែលប្រើដោយស្វ័យប្រវត្តិ ដែលជួយធ្វើការមនុស្សជាច្រើនដូចជាៈ
- -ការគណនា ,ការគ្រប់គ្រងទិន្នន័យ,ការរុករកនូវវិធីសាស្រ្តថ្មី, ការស្វែងរកនូវឯកសារ, បញ្ចេញ ឬ បញ្ចូល ទិន្នន័យ, ការអនុវត្តការងារការិយាល័យ។ ហើយយើងប្រើប្រាស់វា ដើម្បី បញ្ចូល ពត៌មាន រក្សាទុកនៅក្នុងនោះនិង បញ្ចេញនូវព៌តមានទាំងនោះមកក្រៅ ។ Computer អាចធ្វើការងារផ្សេងៗបានច្រើនដូចជាការងាររដ្ឋបាល នៅក្នុងការិយាល័យការគណនាដែល មានភាពស៊ាំញ៉ាំការធ្វើទិន្នន័យធំៗនិងការកំសាន្តផងដែរ។ មិនតែប៉ុណ្ណោះ Computer ត្រូវបានគេប្រើប្រាសនៅក្នុងវិស័យពេទ្យ,ការអប់រំ ការងារ រចនាផ្សេងៗ ជាច្រើនទៀត នៅលើពិភព លោកក៏ដូចជានៅលើអវកាសផងដែរ។
- ២.ប្រភេទនែកុំព្យូទ័រ (Type of computer)
Computer ត្រូវបានបែងចែកជា ៤ ប្រភេទគឺៈ
1.Mainframecomputer,
2.Minicomputer,
3.Microcomputer,
4.Suppercomputer ។
- 1.Mainframecomputer: គឺជាប្រភេទComputer ដែលមានថាមពលខ្ពស់មានទំហំធំ ល្បឿន ខ្ពស់ អាចធ្វើការជាមួយមនុស្ស រាប់ពាន់នាក់ Computer នេះគេច្រើនប្រើប្រាស់នៅ តាម ស្ថាប័ន ធំៗ សហគ្រាស រោងចក្រធំ និងមន្ទីរពិសោធន៍ជាដើម។ ហើយវាយមាន សមត្ថភាព ធ្វើ ប្រមាណ វិធី មានល្បឿនលឿនរាប់លានដងក្នុងមួយវិនាទី។ វាត្រូវបាន គេផលិតឡើង ក្នុងកំឡុង ចាប់ ពីឆ្នំា 1950s 1970s ។ កុំព្យូទ័រត្រូវគេស្គាល់លើកដំបូង ដូចជាប្រភេទ <IBM , The seven Dwarfs, IBM Burroughs, UNIVAC, NCR, Control Data, Honeywell, General Electric and RCA ។
-
2.Minicomputer: គឺជាប្រភេទ Computer ដែលមានទំហំតូចជាង Mainframe មានល្បឿនលឿន Computer ប្រភេទនេះគេច្រើនប្រើនៅតាមការិយាល័យ សាលារៀន និងនៅតាមផ្ទះ ដែលគេ ច្រើន ហៅថា ជាប្រភេទ Computer Desktop ។
-
3.Microcomputer: គឺជាប្រភេទ Computer ដែលមានទំហំតូចមានល្បឿនលឿន Computer ប្រភេទ នេះ គេហៅថា Labtop or Note Book ។ ប្រភេទ Minicomputer & Microcomputer បច្ចុប្បន្ន គេច្រើន ហៅថា PC (Personal Computer)។ គឺជាកុំព្យូទ័រដែលមានអង់ចងចាំ CPU (Central Processing Unit) ដោយប្រើ IC (Integrated Circuit) និង ត្រូវបានគេភាគច្រើនក្នុងការិយាល័យ ឬ ប្រើប្រាស់ផ្ទាល់ខ្លួន។
- 4.Suppercomputer: គឺជាប្រភេទ Computer ដែលគេពេញនិយមប្រើ ហើយមានតម្លៃថ្លៃពី ១លានទៅ៤លានដុល្លា។ Suppercomputerវាមានសមត្ថភាពប្រើប្រាស់បានដូចជាប្រើសម្រាប់ វាស់ អាកាសធាតុ ងាយស្រួលនិងការរចនាប្លង់ធំៗ បានយ៉ាងស្រួយសម្រាប់សម័យ សាកល ភាវូបនីយកម្ម ដូចបច្ចុប្បន្ននេះ។
-
២. ជំនាន់របស់កុំព្យូទ័រ (Generation of Computer)គេចែកជំនាន់របស់ Computer ជាប្រាំ ជំនាន់មានដូចជា៖-ជំនាន់ទី ១ (First Generation 1942-1955)-ជំនាន់ទី ២ (Second Generation 1955-1965)-ជំនាន់ទី ៣ (Third Generation 1965-1975)-ជំនាន់ទី ៤ (Fourth Generation 1975-Present)-ជំនាន់ទី ៥ (មិនទាន់មកដល់)២.១.ជំនាន់ទី ១(First Generation 1942-1955)ជាជំនាន់Computerដែលគេប្រើនូវអំពូលឥតខ្យល់ <<Vacuum Tubes>> ក្នុងប្រើប្រាស់ពិបាកនឹងទប់ស្កាត់នឹងភាពងាយបាក់បែកពេកដូចជាៈ កុំព្យូទ័រម៉ាក់ EDIAC, EDVAC, EDSAC, ABC Computer,.....etc។ ប្រភេទVacuumTubesក្នុងជំនាន់នេះមានក្រុមបង្កើតនិងច្នៃប្រឌិត(Inventors)ជាច្រើនចូលរួមបង្កើតកុំព្យូទ័រ ដែលមានដូចជាៈ
-
Computer History
Year/EnterComputer History
Inventors/InventionsComputer History
Description of Event1936KonradZuse - Z1 ComputerFirst freely programmable computer.1942John Atanasoff& Clifford Berry
ABC ComputerWho was first in the computing biz is not always as easy as ABC.1944Howard Aiken & Grace Hopper
Harvard Mark I ComputerThe Harvard Mark 1 computer.1946John Presper Eckert & John W. Mauchly
ENIAC 1 Computer20,000 vacuum tubes later...1948Frederic Williams & Tom Kilburn
Manchester Baby Computer & The Williams TubeBaby and the Williams Tube turn on the memories.1947/48John Bardeen, Walter Brattain &Wiliam Shockley
The TransistorNo, a transistor is not a computer, but this invention greatly affected the history of computers.1951John Presper Eckert & John W. Mauchly
UNIVAC ComputerFirst commercial computer & able to pick presidential winners.1953International Business Machines
IBM 701 EDPM ComputerIBM enters into 'The History of Computers'.1954John Backus & IBM
FORTRAN Computer Programming LanguageThe first successful high level programming language. - ២.២.ជំនាន់ទី ២ (Second Generation 1955-1965)ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្តើមបង្កើត Computer ដោយប្រើ Transistor ជំនួសអោយអំពូលឥតខ្យល់ ដើម្បីធ្វើការគណនា ប្រមាណ វិធី។ ចំពោះល្បឿនក្នុងការគណនាកើនពី 104(10000) ដល់ 105(100000) ក្នុងមួយវិនាទី ។
- ប្រភេទនៃ Transistors
- នៅក្នុងជំនាន់នេះមានអ្នកឆ្នៃប្រឌិត( Inventors) ជាច្រើនបានបង្កើតកុំព្យូទ័រដែលមានដូចជា៖
-
Computer History
Year/EnterComputer History Inventors/InventionsComputer History
Description of Event1955Stanford Research Institute, Bank of America, and General Electric
ERMA and MICRThe first bank industry computer - also MICR (magnetic ink character recognition) for reading checks.1958Jack Kilby& Robert Noyce
The Integrated CircuitOtherwise known as 'The Chip'1962Steve Russell & MIT
Spacewar Computer GameThe first computer game invented.1964Douglas Engelbart
Computer Mouse & WindowsNicknamed the mouse because the tail came out the end. - ២.៣.ជំនាន់ទី ៣ (Third Generation 1965-1975)
Computer ជំនាន់នេះមានការរីកចំរើនខ្លាំងផ្នែកខាងបច្ចេកវិទ្យា ការវិវត្តចេះតែឈានទៅមុខ ឥតឈប់ ឈរ ទើបអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរកបច្ចេកវិទ្យាថ្មី និង បង្កើត Computer ដោយប្រើ The Integration Circuits (ICs)ជំនួស Vacuum Tubes និង Transistor ធ្វើជា CPU វិញ ។ ក្នុងជំនាន់នោះផងដែរ Computer ក៏កាន់តែតូចមានសមត្ថភាពក្នុងការគណនាប្រមាណវិធី ដោយមានល្បឿនលឿននិងប្រើថាមពលតិច។ ចំពោះអង្គចងចាំវិញក៏កើនឡើងច្រើនផងដែរ គឺគិតជា(MB)។ ការធ្វើ ប្រមាណវិធីកើនពី106 (1000000) ទៅ 107 (10000000) ក្នុងមួយវិនាទី។ ក្នុងជំនាន់នោះ Computer មានសមត្ថភាពអាចវាយជាអត្ថបទនិងរចនាជាលក្ខណៈផ្សេងៗ ជាច្រើន បាន។ រូបភាព CPU - សេច
- ប្រវត្តិសង្ខេបរបស់CPU(Birth History of CPU)
នៅក្នុងកំលងឆ្នាំ 1940 CPU ត្រូវបានសង់ឡើងដោយប្រើ(សញ្ញាកាស) Vacuum Tubes ។ ហើយ Vacuum Tubes នេះមានភាព សំពីងសំពាងនិងប្រើថាមពលអគ្គីសនីច្រើន ។ ឧទាហរណ៍នៅជំនាន់ទី១ Large-Scale Digital Computer, ENIAC (Electronic Numberical Integrator And Computer )ត្រូវប្រើ 130,000 Watts និងត្រូវការរកកន្លែងប្រហែល 15,000 square feet ។ ការបង្កើតថ្មីនៃប្រភេទត្រង់ស៊ីស្ទ័រ (Transistor) ត្រូវបានផ្លាស់ប្តូរទាំងអស់។ នៅក្នុងឆ្នាំ1950 ត្រូវបានជំនួសVacuum Tubes ដោយត្រង់ស៊ីស្ទ័រ (Transistor) នៅក្នុងសំណង់ Computer ។ បន្ទាប់មកនោះឆ្នាំ 1959 ត្រូវបានរកឃើញនិងបង្កើតឡើងនូវ IC (Integrated Circuit)ជាដំបូង។ -
CategoryElementsSmall-scale integration (SSI)Medium-scale integration (MSI)Large-scale integration (LSI)Very-large-scale integration (VLSI)Ultra-large-scale integration (ULSI)in the 10sin the 100sin the 1,000sin the 100,000sin the 1,000,000s
- ទាំងនេះបានធ្វើឲ្យមនុស្សជាតិជឿជាក់នឹងមានការប្រែប្រួលបន្តទៀតក្នុងផ្នែកឧស្សាហកម្ម ។ ក្នុងឆ្នាំ 1960 ការប្រើ IC Chips នៃសំណង់ CPU Board ក្លាយជាទូទៅនឹងពេញនិយម ។ ដល់ឆ្នាំ 1970 ផង ត្រូវគេ បង្រួមបញ្ចូល CPU ទៅជា IC Chip ទោលតែមួយ (Single Chip)។ ដំណើរការទីមួយរបស់ CPU Chip ទោលត្រូវបានបង្កើតឡើងដោយ Intel នៅក្នុងឆ្នាំ 1971 ។ CPU នេះហៅថា Microprocesssor ទីមួយ 4004 មាន 4 Bits Data Bus និងមាន Transistor ចំនួន 2300 Transistor វាបានកសាងឡើងលើកទីមួយ សម្រាប់ម៉ាស៊ីនគិតលេខ ប៉ុន្តែក្រោយ មកទៀត គេយកទៅប្រើ ជាឧបករណ៍ត្រួតពិនិត្យភ្លើងចរាចរ (Traffic-light controller)។
ការធ្វើដំណើរទៅមុខក្នុងការផលិត IC ក្នុងឆ្នាំ1970 អាចឲ្យមានលទ្ធភាពសង់ Microprocessor ដែលមាន 8 bit Data bus និង 16 bit Address Bus ។ ក្រោយមកឆ្នាំ 1970 មានតែ intel 8080,8085 ដែលជា Microprocessor ដែលគេនិយមប្រើ ដែលកើតមាន Microwave រហូតទៅដល់ Homemaded Computer ។ ក្នុងជំនាន់នោះអ្នកបង្កើតកុំព្យូទ័រ បានបង្កើតប្រភេទកុំព្យូទ័រជាច្រើនដូចជា៖ -
Computer History
Year/EnterComputer History
Inventors/InventionsComputer History
Description of Event1970Intel 1103 Computer MemoryThe world's first available dynamic RAM chip.1971Faggin, Hoff &Mazor
Intel 4004 Computer MicroprocessorThe first microprocessor.1972Alan Shugart&IBM
The "Floppy" DiskNicknamed the "Floppy" for its flexibility.1973Robert Metcalfe & Xerox
The Ethernet Computer NetworkingNetworking. - ២.៤.ជំនាន់ទី ៤ (Fourth Generation 1975-Present) ក្នុងជំនាន់នេះកុំព្យូទ័រក៏កាន់ តែរីកចំរើនទៅទៀតនោះ កុំព្យូទ័រត្រូវបានអ្នកវិទ្យាសាស្រ្តប្រើ ICs ថ្មីមួយ ទៀត មានធាតុផ្សំពី 10 ទៅ 20 ធាតុ ។ ការរកឃើញនេះគេហៅថា Small Scale Integration (SSI) ។ ក្រោយមកទៀតមានការរីកចំរើ់នខាងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតICsគេបានបញ្ចូលធាតុ រាប់រយក្នុង Chip តែមួយដែលគេអោយឈ្មោះថា Medium Scale Integration (MSI)។ មួយរយៈពេលក្រោយ មកទៀតមានការប្រើ Large Scale Integration (LSI)មានធាតុពី 3000 ក្នុង Chip តែមួយ។ ហើយ ក្រោយគេបង្អស់ទើបអ្នកវិទ្យាសាស្រ្តបានបង្កើតថ្មីទៀតគឺ Very Large Scale Integration (VLSI) មានធាតុ ១ លានក្នុង Chip តែមួយ។ ក្នុងជំនាន់នេះកុំព្យូទ័រ LSI ជាខួលក្បាលរបស់វា LSI ជាបច្ចេកវិទ្យាដែលមាន ការអភិឌ្ឍន៍ខ្លាំង ហើយបានផលិតនូវ Computer
- រូបភាព
Chip
-
ឈ្មោះកុំព្យូទ័រដែលឆ្នៃប្រឌិតបានបង្កើតក្នុងជំនាន់នោះ ។
-
Computer History
Year/EnterComputer History
Inventors/InventionsComputer History
Description of Event1974/75Scelbi& Mark-8 Altair & IBM 5100 ComputersThe first consumer computers.1976/77Apple I, II & TRS-80 & Commodore Pet ComputersMore first consumer computers.1978Dan Bricklin&BobFrankston
VisiCalc Spreadsheet SoftwareAny product that pays for itself in two weeks is a surefire winner.1979Seymour Rubenstein & Rob Barnaby
WordStar SoftwareWord Processors.1981IBM
The IBM PC - Home ComputerFrom an "Acorn" grows a personal computer revolution1982Microsoft
MS-DOS Computer Operating SystemFrom "Quick And Dirty" comes the operating system of the century.1983Apple Lisa ComputerThe first home computer with a GUI, graphical user interface.1984Apple Macintosh ComputerThe more affordable home computer with a GUI.1985Microsoft WindowsMicrosoft begins the friendly war with Apple. - ៣.ការស្វែងយល់ពី Computer :
ជាទូទៅគេបានចែក Computer ជាពីរផ្នែកគឺៈ Hardware និង Software:
-Hardware: គឺជាឧបករណ៍រូបសាស្ត្រ ដែលផ្សំគ្នាបង្កើតឡើងជាComputer មួយ ឬគេហៅម្យ៉ាង ទៀតថាផ្នែករឹងរបស់ Computer ជាទូទៅ Hardware ធ្វើការជាមួយនឹង Software ដើម្បីឲ្យ Computer ដំណើរការ។ ហើយ Hardware មិនអាចធ្វើការដោយគ្មាន Software នោះបានទេគឺវាមានទំនាក់ទំនងគ្នា។ - ៣.១.សមាសភាពផ្សំនៃHardwareរួមមានដូចតទៅៈ
- -Input Devices: ឧបករណ៍បញ្ចូលពត៌មានដែលមានខ្សៃតភ្ជាប់គ្នា (Cables) Keyboard, Mouse, Modem និងឧបករណ៍បញ្ចូលរូបភាព (Scanner) ដូចតទៅៈ
- សិក្សាស្គាល់ពី-Keyboard PS/2, DIM, USB and Wireless:
- សិក្សាស្គាល់ពី-Mouse PS/2, Serial, USB and Wireless:
- សិក្សាស្គាល់ពី-System Unit: ដែលមានៈ Motherboard Power Supply, Ports, Expansion Card, Ram, Hard Disk Drive, Floppy Disk Drive, CD-ROM Drive, មានខ្សែបញ្ចូលពត៌មាន(Bus)
-
- សិក្សាស្គាល់ពី-Output Device: ឧបករណ៍បញ្ចេញពត៌មាន(Cable)មានខ្សែតភ្ជាប់ Monitor, Modem, ម៉ាស៊ីនបោះពុម្ភ (Printer) Speaker
- សេចក្តីសន្និដ្ឋាន
- .សិក្សាស្វែងយល់ពីតួនាទីរបស់Hardware:
ក.Monitor: គឺជាឧបករណ៍បង្ហាញទិន្នន័យ (Output Device) ដែល ត្រូវបានប្រើសម្រាប់ទទួលទិន្នន័យ System Unit មកបង្ហាញលើ អេក្រង់ សម្រាប់បង្ហាញពត៌មានដែលអ្នកប្រើប្រាស់បានឃើញពីលទ្ធផលទាំងឡាយ ដែល Computer បានធ្វើការឬបង្ហាញអ្វីដែលអ្នកប្រើប្រាសចង់មើល ។ ឧទាហរណ៍ៈ ដូចជាឲ្យវាបង្ហាញនូវទិន្នន័យដែលអ្នកប្រើប្រាស់បានបញ្ចូលតាមរយៈ ឧបករណ៍ Input ផ្សេងៗ ដើម្បីឲ្យយើងត្រួតពិនិត្យ មើលទៅលើទិន្នន័យនោះថាតើជាទិន្នន័យត្រឹមត្រូវឬយ៉ាងណា។
ខ.Keyboard: គឺជាបន្ទះ Electronic មួយដែលមាន Keys ជាច្រើន សម្រាប់ចុចបញ្ជារនូវធាតុទាំងឡាយទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់(User)ដើម្បីបញ្ចូលទិន្នន័យទៅក្នុងSystemUnit, Keyboard គឺជាប្រភេទ ឧបករណ៍ សម្រាប់បញ្ចូល Data ដែលយើងហៅថា Input Device។
គ.Mouse: គឺជាឧបករណ៍សម្រាប់ឲ្យយើងប្រើវាក្នុងការជ្រើសរើស (Item or Command នៅក្នុង Menu) ណាមួយដែលយើងប្រើនៅក្នុងកម្មវិធីនីមួយៗ ដែលវា បង្ហាញ នៅ លើអេក្រង់ (Screen) ។
ឃ.System Unit: មាននូវរាល់សមាសធាតុទាំងអស់ដែលធ្វើការទទួលយក ផ្ទុកទិន្នន័យនឹងធ្វើឲ្យដំណើរការទិន្នន័យ (Process Data) ។
នៅក្នុង System Unit រួមមាន៖
-Hard Disk Drive (HDD): ឬហៅម្យ៉ាងទៀតថា Fixed Disk Drive គឺជាឧបករណ៍ប្រើរក្សាឯកសារទុកនិងអានពត៌មានដែលរក្សាទុកនៅលើថាសរឹង (Disks or metal platters) វាក៏ស្វិតនៅក្នុង System Unit ដែរ។ ហើយវាជាថាសមិនផ្លាស់ទីដែលត្រូវបិទជិតដោយបន្ទះសុវត្ថិភាពដើម្បីការពារការខូចខាតដែលបណ្តាលមកពីលំអងធូលីផ្សេងៗចូលទៅក្នុងនោះ។នៅខាងក្រៅ Hard disk drive គឺជាប្រអប់មួយដែលបិទជិតដោយសុវត្ថិភាពហើយវាតភ្ជាប់និង Computer ដោយខ្សែចំលងមួយដែលមានលក្ខណៈជាបន្ទះ,Hard disk drive គឺជាអេឡិច ត្រូមេកានិច បានន័យថាវាគឺជាការបន្សំនៃផ្នែកអេឡិចត្រូនិចនិងផ្នែកមេកានិច។
នៅខាងក្នុង Hard Disk Drive គឺជាថាសមួយហើយមានច្រើនជាន់ត្រូវបានហៅថា Platters ដែល វិលជុំវិញអ័ក្សវិល (Hub) មួយនៅចំកណ្តាល។ នៅចន្លោះពីថាសមួយទៅមួយទៀតមាន Read-Write Head ដែលជាឧបករណ៍សម្រាប់អានទិន្នន័យពិថាសនិងបញ្ចូលទិន្នន័យទៅឲ្យថាស ការអានពត៌មានគឺជាដំណើរនៃការទាញយកឯកសារមួយមកប្រើហើយការសរសេរពត៌មានដំណើរការរក្សាទុកឯកសារមួយនៅលើ ថាស លទ្ធ ផល នៃការផ្ទុកពត៌មាន របស់Hard disk drive មួយគឺចាប់ពី 20 Megabytes ទៅ 2 ។ 1 Gigabytes និង នៅមានលើស ពីនេះទៅទៀតក៏មានដែរ។ Hard disk drive ត្រូវបានបញ្ចូលទៅក្នុង Computer ដំបូងបង្អស់ នៅក្នុងឆ្នាំ1973 ។ Hard disk drive មានលក្ខណៈធន់ដែលគូរឲ្យទុកចិត្តបានហើយ វាមានលទ្ធភាពផ្ទុក ពត៌មានបានច្រើនជាង Floppy Disk Drive > Hard disk drive អាននិងរក្សាផ្ទុកទិន្នន័យបានលឿនជាង Floppy Disk Drive ។ ទោះបី Hard Disk Driveមានថាសច្រើនជាន់ក៏ដោយ ក៏វាត្រូវបានគេកំណត់ជាទូទៅថាជាៈ
Drive C: >Hard Disk Drive ក៏អាចចែកចេញជាច្រើនចំនែក (Parti tion) បានដែរដោយ ប្រើប្រពន្ធប្រតិបត្តិ ការណ៍បែងចែកថាសនេះហើយវាត្រូវ បានគេហៅថា Logical drive Drive D: ឬ Drive ធំជាដើម។ នៅពេលយើង មាន Hard Disk Drive ថ្មីមួយ យើង មិនអាចប្រើវាបានភ្លាមទេ គឺវាត្រូវការ ធ្វើ ការ Formatted ជាមុនសិន ។ ការ Formatted នេះហើយដែលធ្វើឲ្យ Hard disk ចែកចេញជាផ្នែកៗដែលអាចឲ្យផ្ទុក ពត៌មានបាន តាម ទីតាំងកំណត់ ។ Hard disk ដែលយើង Formatted រួចហើយចែកចេញជា Track ។ ហើយ 1 Track ចែកចេញជា Sectors ។ ហើយ 1 Sector ចែកចេញជា Clusters ។ Clusters នេះហើយ ដែលជាផ្នែកតូចៗបំផុតសម្រាប់ផ្ទុកពត៌មាន។
Subscribe to:
Posts (Atom)