Thursday, June 20, 2013

ទំព័រដំបូង

http://www.free-space.net
  • ប្រវត្តិកុំព្យូទ័រ
  • សេចក្តីផ្តើមarunlay61@yahoo.com
  • ចាប់តាំងពីឆ្នាំ១៩៤៦នៅក្រោយសង្រ្គាមលោកទី២គេបានបង្កើតកុំព្យូទ័រជាលើកដំបូង ដោយ ប្រើអំពូល ចង្កៀងអគ្គិសនីស្វ័យប្រវត្តិតែប៉ុណ្ណោះ ហើយចំពោះកុំព្យូទ័រមួយ មានទំហំធំប៉ុន នឹងបន្ទប់មួយ។ ដោយហេតុនេះ ហើយ ទើបអ្នកវិទ្យាសាស្រ្តធ្វើកែឆ្នៃនូវប្រពន្ធ័កុំព្យូទ័រនេះ ឲ្យមានទំហំតូចជាងមុននិងអាចដាក់នៅលើតុបាន (Desktop) ឬដាក់តាមខ្លួនបាន​ (Laptop) នឹងតែមានសុវត្ថិភាពក្នុងការប្រើកម្មវិធីភាសារកំរិតខ្ពស់ (High level Language) ក្នុងនេះមាន ដូចជា Basic Fortran Cobol…ទាំងនេះហើយជា Computer Language Program ដែលមាន តូនាទីសម្រាប់បកប្រែភាសារនៅក្នុងភាសារបស់កុំព្យូទ័រ។ មកដល់បច្ចុប្បន្ននេះ បច្ចេកវិទ្យា កុំព្យូទ័របានឆ្លងកាត់អស់៤ជំនាន់រូចមកហើយ។
  • ១.តើអ្វីទៅជាកុំព្យូទ័រ?
  • ពាក្យថា Computer មកពីពាក្យថា Compute ដែលមានន័យថាគណនា Calculate ដូចនេះម៉ាស៊ីន Computer ជាឧបករណ៍មួយសម្រាប់គណនា ។ ក្រោយមកដោយមានការ អភិវឌ្ឍន៍និងឆ្នៃប្រឌិត Computer អាចជួយធ្វើការមនុស្សបានយ៉ាងច្រើន។ សរុបសេចក្តីមក ពាក្យថា Computer នេះមានន័យថា គឺជាម៉ាស៊ីនអេ ឡិចត្រូនិចដែលប្រើដោយស្វ័យប្រវត្តិ ដែលជួយធ្វើការមនុស្សជាច្រើនដូចជាៈ
  • -ការគណនា ,ការគ្រប់គ្រងទិន្នន័យ,ការរុករកនូវវិធីសាស្រ្តថ្មី, ការស្វែងរកនូវឯកសារ, បញ្ចេញ ឬ បញ្ចូល ទិន្នន័យ, ការអនុវត្តការងារការិយាល័យ។​ ហើយយើងប្រើប្រាស់វា ដើម្បី បញ្ចូល ពត៌មាន រក្សាទុកនៅក្នុងនោះនិង បញ្ចេញនូវព៌តមានទាំងនោះមកក្រៅ ។ Computer អាចធ្វើការងារផ្សេងៗបានច្រើនដូចជាការងាររដ្ឋបាល នៅក្នុងការិយាល័យការគណនាដែល មានភាពស៊ាំញ៉ាំការធ្វើទិន្នន័យធំៗនិងការកំសាន្តផងដែរ។ មិនតែប៉ុណ្ណោះ Computer ត្រូវបានគេប្រើប្រាសនៅក្នុងវិស័យពេទ្យ,ការអប់រំ ការងារ រចនាផ្សេងៗ ជាច្រើនទៀត នៅលើពិភព លោកក៏ដូចជានៅលើអវកាសផងដែរ។
  • ២.ប្រភេទនែកុំព្យូទ័រ (Type of computer)
    Computer ត្រូវបានបែងចែកជា ៤ ប្រភេទគឺៈ
    1.Mainframecomputer,​
    2.Minicomputer,
    3.Microcomputer,
    4.Suppercomputer ។
  • 1.Mainframecomputer: គឺជាប្រភេទComputer ដែលមានថាមពលខ្ពស់មានទំហំធំ ល្បឿន ខ្ពស់ អាចធ្វើការជាមួយមនុស្ស រាប់ពាន់នាក់ Computer នេះគេច្រើនប្រើប្រាស់នៅ តាម ស្ថាប័ន ធំៗ សហគ្រាស រោងចក្រធំ និងមន្ទីរពិសោធន៍ជាដើម។ ហើយវាយមាន សមត្ថភាព ធ្វើ ប្រមាណ វិធី មានល្បឿនលឿនរាប់លានដងក្នុងមួយវិនាទី។ វាត្រូវបាន គេផលិតឡើង ក្នុងកំឡុង ចាប់ ពីឆ្នំា 1950s 1970s ។ កុំព្យូទ័រត្រូវគេស្គាល់លើកដំបូង ដូចជាប្រភេទ <IBM , The seven Dwarfs, IBM Burroughs, UNIVAC, NCR, Control Data, Honeywell, General Electric and RCA ។


  • 2.Minicomputer: គឺជាប្រភេទ Computer ដែលមានទំហំតូចជាង Mainframe មានល្បឿនលឿន Computer ប្រភេទនេះគេច្រើនប្រើនៅតាមការិយាល័យ សាលារៀន និងនៅតាមផ្ទះ ដែលគេ ច្រើន ហៅថា ជាប្រភេទ Computer Desktop ។
     
  • 3.Microcomputer: គឺជាប្រភេទ Computer ដែលមានទំហំតូចមានល្បឿនលឿន Computer  ប្រភេទ នេះ គេហៅថា Labtop or Note Book ។ ប្រភេទ Minicomputer & Microcomputer បច្ចុប្បន្ន គេច្រើន ហៅថា PC (Personal Computer)។ គឺជាកុំព្យូទ័រដែលមានអង់ចងចាំ CPU (Central Processing Unit) ដោយប្រើ IC (Integrated Circuit) និង ត្រូវបានគេភាគច្រើនក្នុងការិយាល័យ ឬ ប្រើប្រាស់ផ្ទាល់ខ្លួន។
     

  • 4.Suppercomputer: គឺជាប្រភេទ Computer ដែលគេពេញនិយមប្រើ ហើយមានតម្លៃថ្លៃពី ១លានទៅ៤លានដុល្លា។ Suppercomputerវាមានសមត្ថភាពប្រើប្រាស់បានដូចជាប្រើសម្រាប់ វាស់ អាកាសធាតុ ងាយស្រួលនិងការរចនាប្លង់ធំៗ បានយ៉ាងស្រួយសម្រាប់សម័យ សាកល ភាវូបនីយកម្ម ដូចបច្ចុប្បន្ននេះ។ 
  • ២. ជំនាន់របស់កុំព្យូទ័រ (Generation of Computer)
              គេចែកជំនាន់របស់ Computer ជាប្រាំ ជំនាន់មានដូចជា៖
                       -ជំនាន់ទី ១ (First Generation 1942-1955)
                       -ជំនាន់ទី ២ (Second Generation 1955-1965)
                       -ជំនាន់ទី ៣ (Third Generation 1965-1975)
                       -ជំនាន់ទី ៤ (Fourth Generation 1975-Present)
                       -ជំនាន់ទី ៥ (មិនទាន់មកដល់)
    ២.១.ជំនាន់ទី ១(First Generation 1942-1955)
    ជាជំនាន់Computerដែលគេប្រើនូវអំពូលឥតខ្យល់ <<Vacuum Tubes>>ក្នុងប្រើប្រាស់​ពិបាកនឹង​ទប់ស្កាត់នឹងភាពងាយបាក់បែកពេកដូចជាៈ កុំព្យូទ័រម៉ាក់ EDIAC, EDVAC, EDSAC, ABC Computer,.....etcប្រភេទVacuumTubes  
    ក្នុងជំនាន់នេះមានក្រុមបង្កើតនិងច្នៃប្រឌិត(Inventors)ជាច្រើនចូលរួមបង្កើតកុំព្យូទ័រ ដែលមានដូចជាៈ      

  • Computer History
    Year/Enter
    Computer History
    Inventors/Inventions
    Computer History
    Description of Event
    1936
    KonradZuse - Z1 Computer
    First freely programmable computer.
    1942
    John Atanasoff& Clifford Berry
    ABC Computer
    Who was first in the computing biz is not always as easy as ABC.
    1944
    Howard Aiken & Grace Hopper
    Harvard Mark I Computer
    The Harvard Mark 1 computer.
    1946
    John Presper Eckert & John W. Mauchly
    ENIAC 1 Computer
    20,000 vacuum tubes later...
    1948
    Frederic Williams & Tom Kilburn
    Manchester Baby Computer & The Williams Tube
    Baby and the Williams Tube turn on the memories.
    1947/48
    John Bardeen, Walter Brattain &Wiliam Shockley
    The Transistor
    No, a transistor is not a computer, but this invention greatly affected the history of computers.
    1951
    John Presper Eckert & John W. Mauchly
    UNIVAC Computer
    First commercial computer & able to pick presidential winners.
    1953
    International Business Machines
    IBM 701 EDPM Computer
    IBM enters into 'The History of Computers'.
    1954
    John Backus & IBM
    FORTRAN Computer Programming Language
    The first successful high level programming language.

  • ២.២.ជំនាន់ទី ២ (Second Generation 1955-1965)ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្តើមបង្កើត Computer ដោយប្រើ Transistor ជំនួសអោយអំពូលឥតខ្យល់ ដើម្បីធ្វើការគណនា ប្រមាណ វិធី។ ចំពោះល្បឿនក្នុងការគណនាកើនពី 104(10000) ដល់ 105(100000) ក្នុងមួយវិនាទី ។
  • ប្រភេទនៃ Transistors



  • នៅក្នុងជំនាន់នេះមានអ្នកឆ្នៃប្រឌិត( Inventors) ជាច្រើនបានបង្កើតកុំព្យូទ័រដែលមានដូចជា៖ 

  • Computer ​​​​​History
    Year/Enter
    Computer History Inventors/Inventions
    Computer History
    Description of Event
    1955
    Stanford Research Institute, Bank of America, and General Electric
    ERMA and MICR
    The first bank industry computer - also MICR (magnetic ink character recognition) for reading checks.
    1958
    Jack Kilby& Robert Noyce
    The Integrated Circuit
    Otherwise known as 'The Chip'
    1962
    Steve Russell & MIT
    Spacewar Computer Game
    The first computer game invented.
    1964
    Douglas Engelbart
    Computer Mouse & Windows
    Nicknamed the mouse because the tail came out the end.
  •  

  • ២.៣.ជំនាន់ទី ៣ (Third Generation 1965-1975)
    Computer ជំនាន់នេះមានការរីកចំរើនខ្លាំងផ្នែកខាងបច្ចេកវិទ្យា ការវិវត្តចេះតែឈានទៅមុខ ឥតឈប់ ឈរ ទើបអ្នកវិទ្យាសាស្រ្តបានខិតខំស្វែងរកបច្ចេកវិទ្យាថ្មី និង បង្កើត Computer ដោយប្រើ The Integration Circuits (ICs)ជំនួស Vacuum Tubes និង Transistor ធ្វើជា CPU វិញ ។ ក្នុងជំនាន់នោះផងដែរ Computer ក៏កាន់តែតូចមានសមត្ថភាពក្នុងការគណនាប្រមាណវិធី ដោយមានល្បឿនលឿននិងប្រើថាមពលតិច។ ​ចំពោះអង្គចងចាំវិញក៏កើនឡើងច្រើនផងដែរ គឺគិតជា(MB)។ ការធ្វើ ប្រមាណវិធីកើនពី106 (1000000) ទៅ 107 (10000000) ក្នុងមួយវិនាទី។ ក្នុងជំនាន់នោះ Computer មានសមត្ថភាពអាចវាយជាអត្ថបទនិងរចនាជាលក្ខណៈផ្សេងៗ ជាច្រើន បាន។  រូបភាព CPU
  • សេច


  • ប្រវត្តិសង្ខេបរបស់CPU(Birth History of CPU)
    នៅក្នុងកំលងឆ្នាំ 1940 CPU ត្រូវបានសង់ឡើងដោយប្រើ(សញ្ញាកាស) Vacuum Tubes ។ ហើយ Vacuum Tubes នេះមានភាព សំពីងសំពាងនិងប្រើថាមពលអគ្គីសនីច្រើន ។ ឧទាហរណ៍នៅជំនាន់ទី១ Large-Scale Digital Computer, ENIAC (Electronic Numberical Integrator And Computer )ត្រូវប្រើ 130,000 Watts និងត្រូវការរកកន្លែងប្រហែល 15,000 square feet ។ ការបង្កើតថ្មីនៃប្រភេទត្រង់ស៊ីស្ទ័រ (Transistor) ត្រូវបានផ្លាស់ប្តូរទាំងអស់។ នៅក្នុងឆ្នាំ1950 ត្រូវបានជំនួសVacuum Tubes ដោយត្រង់ស៊ីស្ទ័រ (Transistor) នៅក្នុងសំណង់ Computer ។ បន្ទាប់មកនោះឆ្នាំ 1959 ត្រូវបានរកឃើញនិងបង្កើតឡើងនូវ IC (Integrated Circuit)ជាដំបូង។ 
  • Category
    Elements
    Small-scale integration (SSI)
    Medium-scale integration (MSI)
    Large-scale integration (LSI)
    Very-large-scale integration (VLSI)
    Ultra-large-scale integration (ULSI)
    in the 10s
    in the 100s
    in the 1,000s
    in the 100,000s
    in the 1,000,000s
  • ទាំងនេះបានធ្វើឲ្យមនុស្សជាតិជឿជាក់នឹងមានការប្រែប្រួលបន្តទៀតក្នុងផ្នែកឧស្សាហកម្ម ។ ក្នុងឆ្នាំ 1960 ការប្រើ IC Chips នៃសំណង់ CPU Board ក្លាយជាទូទៅនឹងពេញនិយម ។ ដល់ឆ្នាំ 1970 ផង ត្រូវគេ បង្រួមបញ្ចូល CPU ទៅជា IC Chip ទោលតែមួយ (Single Chip)។ ដំណើរការទីមួយរបស់​ CPU Chip ទោលត្រូវបានបង្កើតឡើងដោយ Intel នៅក្នុងឆ្នាំ 1971 ។ CPU នេះហៅថា Microprocesssor ទីមួយ 4004 មាន 4 Bits Data Bus និងមាន Transistor ចំនួន 2300 Transistor វាបានកសាងឡើងលើកទីមួយ សម្រាប់ម៉ាស៊ីនគិតលេខ ប៉ុន្តែក្រោយ មកទៀត គេយកទៅប្រើ ជាឧបករណ៍ត្រួតពិនិត្យភ្លើងចរាចរ (Traffic-light controller)។
    ការធ្វើដំណើរទៅមុខក្នុងការផលិត IC ក្នុងឆ្នាំ1970 អាចឲ្យមានលទ្ធភាពសង់ Microprocessor ដែលមាន 8 bit Data bus និង 16 bit Address Bus ។ ក្រោយមកឆ្នាំ 1970 មានតែ intel 8080,8085 ដែលជា Microprocessor ដែលគេនិយមប្រើ ដែលកើតមាន Microwave​ រហូតទៅដល់ Homemaded Computer ។ ក្នុងជំនាន់នោះអ្នកបង្កើតកុំព្យូទ័រ បានបង្កើតប្រភេទកុំព្យូទ័រជាច្រើនដូចជា៖
  • Computer History
    Year/Enter
    Computer History
    Inventors/Inventions
    Computer History
    Description of Event
    1970
    Intel 1103 Computer Memory
    The world's first available dynamic RAM chip.
    1971
    Faggin, Hoff &Mazor
    Intel 4004 Computer Microprocessor
    The first microprocessor.
    1972
    Alan Shugart&IBM
    The "Floppy" Disk
    Nicknamed the "Floppy" for its flexibility.
    1973
    Robert Metcalfe & Xerox
    The Ethernet Computer Networking
    Networking.

  • ២.៤.ជំនាន់ទី ៤ (Fourth Generation 1975-Present) ក្នុងជំនាន់នេះកុំព្យូទ័រក៏កាន់ តែរីកចំរើនទៅទៀតនោះ កុំព្យូទ័រត្រូវបានអ្នកវិទ្យាសាស្រ្តប្រើ ICs ថ្មីមួយ ទៀត មានធាតុផ្សំពី 10 ទៅ 20 ធាតុ ។ ការរកឃើញនេះគេហៅថា Small Scale Integration (SSI) ។ ក្រោយមកទៀតមានការរីកចំរើ់នខាងផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតICsគេបានបញ្ចូលធាតុ រាប់រយក្នុង Chip តែមួយដែលគេអោយឈ្មោះថា Medium Scale Integration (MSI)។ មួយរយៈពេលក្រោយ មកទៀតមានការប្រើ Large Scale Integration (LSI)មានធាតុពី 3000 ក្នុង Chip តែមួយ។ ហើយ ក្រោយគេបង្អស់ទើបអ្នកវិទ្យាសាស្រ្តបានបង្កើតថ្មីទៀតគឺ Very Large Scale Integration (VLSI) មានធាតុ ១ លានក្នុង Chip តែមួយ។ ក្នុងជំនាន់នេះកុំព្យូទ័រ LSI ជាខួលក្បាលរបស់វា LSI ជាបច្ចេកវិទ្យាដែលមាន ការអភិឌ្ឍន៍ខ្លាំង ហើយបានផលិតនូវ Computer
  • រូបភាព Chip



  • ឈ្មោះកុំព្យូទ័រដែលឆ្នៃប្រឌិតបានបង្កើតក្នុងជំនាន់នោះ ។
     
  • Computer History
    Year/Enter
    Computer History
    Inventors/Inventions
    Computer History
    Description of Event
    1974/75
    Scelbi& Mark-8 Altair & IBM 5100 Computers
    The first consumer computers.
    1976/77
    Apple I, II & TRS-80 & Commodore Pet Computers
    More first consumer computers.
    1978
    Dan Bricklin&BobFrankston
    VisiCalc Spreadsheet Software
    Any product that pays for itself in two weeks is a surefire winner.
    1979
    Seymour Rubenstein & Rob Barnaby
    WordStar Software
    Word Processors.
    1981
    IBM
    The IBM PC - Home Computer
    From an "Acorn" grows a personal computer revolution
    1982
    Microsoft
    MS-DOS Computer Operating System
    From "Quick And Dirty" comes the operating system of the century.
    1983
    Apple Lisa Computer
    The first home computer with a GUI, graphical user interface.
    1984
    Apple Macintosh Computer
    The more affordable home computer with a GUI.
    1985
    Microsoft Windows
    Microsoft begins the friendly war with Apple.

  • ៣.ការស្វែងយល់ពី Computer :

    ជាទូទៅគេបានចែក Computer ជាពីរផ្នែកគឺៈ Hardware និង Software:
    Œ-Hardware: គឺជាឧបករណ៍រូបសាស្ត្រ ដែលផ្សំគ្នាបង្កើតឡើងជាComputer មួយ ឬគេហៅម្យ៉ាង ទៀតថាផ្នែករឹងរបស់ Computer ជាទូទៅ Hardware ធ្វើការជាមួយនឹង Software ដើម្បីឲ្យ Computer ដំណើរការ។ ហើយ Hardware មិនអាចធ្វើការដោយគ្មាន Software នោះបានទេគឺវាមានទំនាក់ទំនងគ្នា។
  • ៣.១.សមាសភាពផ្សំនៃHardwareរួមមានដូចតទៅៈ 
  • -Input Devices: ឧបករណ៍បញ្ចូលពត៌មានដែលមានខ្សៃតភ្ជាប់គ្នា (Cables) Keyboard, Mouse, Modem និងឧបករណ៍បញ្ចូលរូបភាព (Scanner) ដូចតទៅៈ
  • សិក្សាស្គាល់ពី-Keyboard PS/2, DIM, USB and Wireless:

  • សិក្សាស្គាល់ពី-Mouse PS/2, Serial, USB and Wireless:

  • សិក្សាស្គាល់ពី-System Unit: ដែលមានៈ Motherboard Power Supply, Ports, Expansion Card, Ram, Hard Disk Drive, Floppy Disk Drive, CD-ROM Drive, មានខ្សែបញ្ចូលពត៌មាន(Bus)
  •  

  • សិក្សាស្គាល់ពី-Output Device: ឧបករណ៍បញ្ចេញពត៌មាន(Cable)មានខ្សែតភ្ជាប់ Monitor, Modem, ម៉ាស៊ីនបោះពុម្ភ (Printer) Speaker 
  •  
  • សេចក្តីសន្និដ្ឋាន
  • .សិក្សាស្វែងយល់ពីតួនាទីរបស់Hardware:
    ក.Monitor: គឺជាឧបករណ៍បង្ហាញទិន្នន័យ (Output Device) ដែល ត្រូវបានប្រើ​សម្រាប់​ទទួលទិន្នន័យ System Unit មកបង្ហាញលើ អេក្រង់ សម្រាប់បង្ហាញពត៌មានដែលអ្នក​ប្រើប្រាស់​បានឃើញពីលទ្ធផលទាំងឡាយ ដែល Computer បានធ្វើការឬបង្ហាញអ្វីដែលអ្នក​ប្រើប្រាសចង់មើល ។ ឧទាហរណ៍ៈ ដូចជាឲ្យវាបង្ហាញនូវទិន្នន័យដែលអ្នកប្រើប្រាស់បាន​បញ្ចូលតាមរយៈ ឧបករណ៍ Input ផ្សេងៗ ដើម្បីឲ្យយើងត្រួតពិនិត្យ មើលទៅលើទិន្នន័យ​នោះ​ថាតើជាទិន្នន័យត្រឹមត្រូវឬយ៉ាងណា។

    ខ.Keyboard: គឺជាបន្ទះ Electronic មួយដែលមាន Keys ជាច្រើន សម្រាប់ចុចបញ្ជារ​នូវធាតុ​ទាំងឡាយទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់(User)ដើម្បីបញ្ចូលទិន្នន័យទៅក្នុងSystemUnit, Keyboard គឺជាប្រភេទ ឧបករណ៍ សម្រាប់បញ្ចូល Data ដែលយើងហៅថា Input Device។

    គ.Mouse: គឺជាឧបករណ៍សម្រាប់ឲ្យយើងប្រើវាក្នុងការជ្រើសរើស (Item or Command នៅក្នុង Menu) ណាមួយដែលយើងប្រើនៅក្នុងកម្មវិធីនីមួយៗ ដែលវា បង្ហាញ នៅ លើអេក្រង់ (Screen) ។

    ឃ.System Unit: មាននូវរាល់សមាសធាតុទាំងអស់ដែលធ្វើការទទួលយក ផ្ទុកទិន្នន័យ​នឹងធ្វើឲ្យដំណើរការទិន្នន័យ (Process Data) ។

    នៅក្នុង System Unit រួមមាន៖

    -Hard Disk Drive (HDD): ឬហៅម្យ៉ាងទៀតថា Fixed Disk Drive គឺជាឧបករណ៍​ប្រើរក្សាឯកសារទុកនិងអានពត៌មានដែលរក្សាទុកនៅលើថាសរឹង (Disks or metal platters) វាក៏ស្វិតនៅក្នុង System Unit ដែរ។ ហើយវាជាថាសមិនផ្លាស់ទីដែលត្រូវបិទជិត​ដោយបន្ទះ​សុវត្ថិភាពដើម្បីការពារការខូចខាតដែលបណ្តាលមកពីលំអងធូលីផ្សេងៗចូលទៅក្នុងនោះ។​នៅខាងក្រៅ Hard disk drive គឺជាប្រអប់មួយដែលបិទជិតដោយសុវត្ថិភាពហើយវាតភ្ជាប់និង Computer ដោយខ្សែចំលងមួយដែលមានលក្ខណៈជាបន្ទះ,Hard disk drive គឺជាអេឡិច ត្រូមេកានិច បានន័យថាវាគឺជាការបន្សំនៃផ្នែកអេឡិចត្រូនិចនិងផ្នែកមេកានិច។

    នៅខាងក្នុង Hard Disk Drive គឺជាថាសមួយហើយមានច្រើនជាន់ត្រូវបានហៅថា Platters ដែល វិលជុំវិញអ័ក្សវិល (Hub) មួយនៅចំកណ្តាល។ នៅចន្លោះពីថាសមួយទៅមួយទៀតមាន Read-Write Head ដែលជាឧបករណ៍សម្រាប់អានទិន្នន័យពិថាសនិងបញ្ចូលទិន្នន័យ​ទៅឲ្យ​ថាស​​​​  ការអានពត៌មានគឺជាដំណើរនៃការទាញយកឯកសារមួយមកប្រើហើយការសរសេរ​ពត៌មាន​ដំណើរការរក្សាទុកឯកសារមួយនៅលើ ថាស លទ្ធ ផល នៃការផ្ទុកពត៌មាន របស់Hard disk drive មួយគឺចាប់ពី ​20 Megabytes ទៅ 2 ។ 1 Gigabytes និង នៅមានលើស ពីនេះទៅទៀតក៏មានដែរ។ Hard disk drive ត្រូវបានបញ្ចូលទៅក្នុង Computer ដំបូងបង្អស់ នៅក្នុងឆ្នាំ1973 ។ Hard disk drive មានលក្ខណៈធន់ដែលគូរឲ្យទុកចិត្តបានហើយ វាមានលទ្ធភាពផ្ទុក ពត៌មានបានច្រើនជាង Floppy Disk Drive > Hard disk drive អាននិងរក្សាផ្ទុកទិន្នន័យបានលឿនជាង Floppy Disk Drive ។ ទោះបី Hard Disk Driveមានថាសច្រើនជាន់ក៏ដោយ ក៏វាត្រូវបានគេកំណត់ជាទូទៅថាជាៈ

    Drive C: >Hard Disk Drive ក៏អាចចែកចេញជាច្រើនចំនែក (Parti tion) បានដែរដោយ ប្រើប្រពន្ធប្រតិបត្តិ ការណ៍បែងចែកថាសនេះហើយវាត្រូវ បានគេហៅថា Logical drive Drive D: ឬ Drive ធំជាដើម។ នៅពេលយើង មាន Hard Disk Drive ថ្មីមួយ យើង មិនអាចប្រើវាបានភ្លាមទេ គឺវាត្រូវការ ធ្វើ ការ Formatted ជាមុនសិន ។ ការ Formatted នេះហើយដែលធ្វើឲ្យ Hard disk ចែកចេញជាផ្នែកៗដែលអាចឲ្យផ្ទុក ពត៌មានបាន តាម ទីតាំងកំណត់ ។ Hard disk ដែលយើង Formatted រួចហើយចែកចេញជា Track ។ ហើយ 1 Track ចែកចេញជា Sectors ។ ហើយ 1 Sector ចែកចេញជា Clusters ។​ Clusters នេះហើយ ដែលជាផ្នែកតូចៗបំផុតសម្រាប់ផ្ទុកពត៌មាន។

No comments:

Post a Comment